Skip to Main Content

ភាសាខ្មែរ

ការថែទាំមនុស្សធំក្នុងគ្រួសារ

ការ​ថែទាំ​មនុស្សធំក្នុងគ្រួសារ ជួយធ្វើឲ្យ​មាន​សុវត្ថិភាព ផ្តល់​ការ​ថែទាំ​តាមផ្ទះ​សម្រាប់​មនុស្សដែល​ត្រូវ​ការ​ជំនួយបំពេញសកម្មភាព​ជីវិត​រស់​នៅប្រចាំថ្ងៃ ដូចជា​ការ​ស្លៀក​ពាក់ ងូតទឹក ទទួល​ទាន​អាហារ​មាន​ប្រយោជន៍​ដល់​រាងកាយ ដើរ និងធ្វើ​ចលនា ។ យើង​នឹង​ធ្វើ​ការ​ដោយ​ផ្ទាល់ជាមួយ​អ្នក​ដែល​​ត្រូវ​ការ​ភាព​ជ្រោម​ជ្រែង និង​ក្រុមផ្តល់ការថែទាំ​របស់​ពួកគេ​ ដោយ​ប្រើ​ព័ត៌មាន​ពី​អ្នក​ផ្តល់​ការ​ថែទាំសុខភាព​របស់ពួកគេ ដើម្បី​បង្កើត​នូវ​ផែនការ​ថែទាំតម្រូវ​តាម​បុគ្គល​ម្នាក់ៗ ។

ការ​ចុះជួប​ប្រចាំខែពីសំណាក់ RN អ្នក​ចាត់​ចែង​ការ​ថែទាំ​ ព្រមទាំង​បុគ្គលិក​សង្គមកិច្ចសហគមន៍ ដែល​ផ្តល់​ការ​សម្រប​សម្រួល​សេវាកម្ម​ថែទាំ​សុខភាព ការ​ទំនាក់​ទំនង និង​ការ​ជ្រោម​ជ្រែង​ទាំង​ឡាយ​ដែល​ពាក់​ព័ន្ធ ។ ផែនការ​ផ្តល់​ជូន​សេវាកម្ម​ដ៏សកម្មនេះ អាច​ជួយឲ្យ​សមាជិក AFC បានចូលរួម​ក្នុង​ការ​ធ្វើ​ផែនការ និងការ​ទទួល​ការ​ថែទាំ ប្រកប​​ដោយ​ភាព​សុខស្រួល​ក្នុង​ផ្ទះ​របស់​ពួកគេ ។

តាមរយៈ​កម្មវិធី ការ​ថែទាំ​មនុស្សធំក្នុងគ្រួសារ អ្នក​នឹង​ក្លាយ​ជា​អ្នក​ផ្តល់​ការ​ថែទាំ​ដល់​សមាជិក​គ្រួសារ ដែលឈឺ​ដោយ​សារ​ជម្ងឺ​អ្វី​មួយ គឺមិន​ថា​ពួកគេ​កើតជម្ងឺពិការភាព​ខួរក្បាល សតិប្រាជ្ញា ឬពិការភាំព​រាងកាយឡើយ ដែល​បណ្តាល​ឲ្យ​ពួកគេ​ត្រូវការ​ជំនួយ និងត្រូវ​ការ​មើល​ការ​ខុសត្រូវ ដើម្បី​ចាត់​ចែង​តម្រូវ​ការ​ជាក់​លាក់​របស់ពួកគេ ក្នុងពេល​រស់នៅក្នុង​ផ្ទះ ។

Nonotuck Resource Associates, Inc. ធ្វើ​ការ​សម្រប​សម្រួល​សេវាកម្ម និងធនធាន ដូចជា​ការ​មើលថែ ការ​គ្រប់​គ្រង​សំណុំ​រឿង និងការ​ថែទាំ​ព្យាបាល សម្រាប់​សមាជិក និងការ​ជ្រោម​ជ្រែង​ហិរញ្ញវត្ថុ តាមរយៈ​ការ​ផ្តល់ជូនជាប្រាក់ឧបត្ថម្ភរៀងរាល់ពីរសប្តាហ៍ ដល់​សមាជិក​គ្រួសារ​ ដែល​ជាអ្នក​ផ្តល់​ការ​ថែទាំ ។

មនុស្ស​ដែល​ត្រូវ​ការ​ជំនួយ អាច​រស់​នៅជាមួយ​គ្រួសារ​របស់​ពួកគេ នៅក្នុងផ្ទះ និង​សហគមន៍​របស់ខ្លួន ។

សូម​ទាក់​ទងជាមួយ Nonotuck នៅថ្ងៃនេះ ដើម្បី​បានដឹងព័ត៌មានថាតើ ការ​ថែទាំ​មនុស្សធំក្នុងគ្រួសារ អាច​ជួយ​ជ្រោម​ជ្រែង​គ្រួ​សាររបស់​អ្នក​បាន​ដោយវិធីណា ។


Fill out my online form.